រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួសធ្ងន់ ស្រាល​ជិត​៧០​នាក់​នៅ​កំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ស្ពឺ​ឲ្យ​ដឹងថា មាន​រថយន្ត​ដឹក​កម្មករ​មួយគ្រឿង បាន​ក្រឡាប់​ដោយ​បណ្តាល​ឲ្យ​មាន​កម្មករ​ជិត​៧០​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ៦ និង​១៣​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៥ និង ១២៦ ចំណុច​ភូមិ​ចំការ​ដូង ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា រថយន្ត​ដឹក​កម្មករ ម៉ាក Hyundai ស្លាក​លេខ​ភ្នំពេញ 2AG- 9077 បើកបរ​ដោយ ឈ្មោះ ឆេង ប៊ុន​រឿន ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អណ្ដូងប្រេង ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​ដល់​ចំណុច​ខាងលើ​ក៏​ក្រឡាប់ មាន​របួស​កម្មករ រោងចក្រ​ចំការ​ស្វាយ​ចំនួន​៧០​នាក់​។ ទោះយ៉ាងណា​កម្មករ​ដែល​រងរបួស​ទាំង​អស់កំ​ពុង​បញ្ជូនទៅ​មន្ទីរពេទ្យ​៕

13091961_1593280697652962_6389894500182400479_n12115818_1593280694319629_3617643796395849128_n