ខេត្តបន្ទាយមានជ័យ៖រថយន្តថៃដឹកពលករខ្មែរជាច្រើននាក់ចេញពីស្រុកខ្មែរឆ្ពោះទៅប្រទេសថៃជួបសំណាងអាក្រក់ក្រឡាប់ចាក់ចោលពលករពេញស្នាមភ្លោះបណ្តាលឲ្យពលករស្លាប់ម្នាក់នៅនឹងកន្លែង ហើយមានរបួសជាច្រើននាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០ និង២១១ស្ថិតក្នុងភូមិ៥ឃុំបរថង ស្រុកកាប៉ិនបូរី ខេត្តស្រះកែវ។
មន្ត្រីអាវុធហត្ថម្នាក់មានឲ្យដឹងថាមុនពេលកើតហេតុនោះមានរថយន្តថៃមួយគ្រឿងបានដឹកពលករខ្មែរជាច្រើននាក់ដឹកចេញពីស្រុកខ្មែរឆ្ពោះទៅស្រុកថៃដោយល្បឿនលឿនក្នុងការបើកគេចពីសមត្ថកិច្ចលុះបើកមកដល់ចំណុចកើតហេតុនោះស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយកណ្តាលផ្លូវភ្លោះបណ្តាលឲ្យក្រឡាប់៣ត្រឡប់រីឯពលករក្នុងរថយន្តនោះស្លាប់ម្នាក់ភ្លាមនៅនិងកន្លែង និងរបួសជាច្រើននាក់ទៀត។
មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថាអ្នកដែលស្លាប់ក្តាប់អត្តសញ្ញាណមិនបានព្រោះអជ្ញាធរថៃមិនទាន់បញ្ជូនសពជនរងគ្រោះមកកម្ពុជាវិញ ដោយតំកល់សពនៅពេទ្យស្រះកែវ ប្រទេសថៃ នៅឡើយចំណែកជនរងគ្រោះទាំងអស់ត្រូវបានភាគីថៃបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតរីឯអ្នកបើករថយន្តជាជនជាតិថៃនោះរត់គេចខ្លួនបាត់៕