រាជធានីភ្នំពេញ៖យោងតាមនាយកដ្ឋានគរបាលចរាចរណ៍បានឲ្យដឹងថានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ៣នាក់ (ស្រី១នាក់) និងរបួសស្រាល ៣នាក់ (ប្រុស) ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៨គ្រឿង រួមមាន ម៉ូតូចំនួន ៥គ្រឿង, រថយន្តធុនតូច ១គ្រឿង ,រថយន្តធុនធំ ១គ្រឿង យានផ្សេងៗ ១គ្រឿង ។ ប្រភពបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក,មិនប្រកាន់ស្តាំ ១លើក ,ងងុយដេក ១លើក (ស្លាប់១នាក់), កត្តាយានយន្ត ១លើក (ស្លាប់១នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (យប់៣នាក់) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក, ផ្លូវខេត្តក្រុង ៣លើក, ផ្លូវលំ ៣លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ២លើក , រថយន្តធុនធំ ២លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន កណ្តាល ១លើក ស្លាប់១នាក់ (ស្រី), និងបន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៥.១៤៥ គ្រឿង, អប់រំ ២.៣៩១ គ្រឿង, ពិន័យ ២.៧៥៤ គ្រឿង៕
ស្លាប់២នាក់ របួស៦នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ