បក្ស​កម្មករ​របស់​កូរ៉េខាងជើង​នឹងធ្វើ​សមាជ​លើកដំបូង​ក្នុង​អំណាច​លោក គីម ជុង​អ៊ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​កូរ៉េ​ខាង​ជើ​ង៖​គណបក្ស​កម្មករ​ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​កូរ៉េ​ជើង​នឹងធ្វើ​សមាជ​លើកដំបូង​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​របស់ខ្លួន​ក្នុង​ខែឧសភា​ខាងមុខនេះ បន្ទាប់ពី​លោក គីម ជុង​អ៊ុន ឡើងកាន់​អំណាច ដែល​សមាជ​នេះ​គឺជា​សមាជ​លើក​ទី​១​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​បណ្ដាញសារព័ត៌មាន BBC​។​
​សមាជ​ដែល​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ព្យុង​យ៉ាងនេះ​គឺជា​សមាជ​ទី​៧​របស់​គណបក្ស​កម្មក​រ ហើយ​វា​ជា​សមាជ​លើក​ទី​១​បន្ទាប់ពី​លោក គីម ជុង​អ៊ុន ឡើងកាន់​អំណាច​។ សមាជ​ចុងក្រោយ​របស់​បក្ស​នេះ​គឺធ្វើឡើង​កាលពី​ឆ្នាំ​១៩៨០ ពោលគឺ​មុន​លោក គីម ជុង​អ៊ុន កើត​ទៅទៀត ដោយ​លោក គីម ជុង​អ៊ុន ត្រូវគេ​ជឿថា​ពេលនេះ​មាន​អាយុ​៣៣​ឆ្នាំ ឬ​កើត​ក្នុង​ឆ្នាំ​១៩៨៣​។​
​យោងតាម​សេចក្ដីថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋរ​បស់​កូរ៉េខាងជើង KCNA សមាជ​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែឧសភា ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​នឹងធ្វើ​ចំនួន​ប៉ុន្មាន​ថ្ងៃ​នោះទេ​។ សមាជ​ចុងក្រោយ​របស់​បក្ស​នេះ​កាលពី​ឆ្នាំ​១៩៨០​បាន​ប្រព្រឹត្តទៅ​ចំនួន​៤​ថ្ងៃ​៕

160427-vod-sothoeuth-g-North-Korea-to-stage-first-party-congress-in-nearly-40-years-bbc