រាជធានីភ្នំពេញ៖លោក ស៊ាង ចែត មេឃុំស្រក របស់គណបក្សសម រង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានអង្គភាពប្រឆាំងអំពើបុករលួយ ACU សម្រេចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែមេសានេះ។ ករណីសំណុំរឿង លោក ស៊ាង ចែត លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសាកសួរ។
គួរបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។ លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្គ្រោះជាតិ បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕