ឧទ្ធម្ភាគចក្ររសប់អង្គការសហប្រជាជាតិ១គ្រឿងត្រូវបាញ់ទម្លាក់នៅតំបន់ដាច់ស្រយាលភាគខាងត្បូងប្រទេសស៊ូដង់ កាលពីថ្ងៃអង្គារ ទី២៦ សីហា បណ្តាលឲ្យមនុស្ស ៣ នាក់ ស្លាប់ ។
មន្ត្រី UN បានបញ្ជាក់ថា ក្រុមអាកាសយានិក ៣ នាក់ បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកជញ្ជូន Mi-8 បានជួបគ្រោះថ្នាក់នៅជិតតំបន់ Bentiu ក្នុងភាគខាងជើង ហើយកំពុងស៊ើបអង្កេតករណីនេះ យ៉ាងយកចិត្តទុកដាក់ ។Bentiu គឺជាតំបន់ដែលកំពុងមានជម្លោះយ៉ាងក្តៅគគុករវាងរដ្ឋាភិបាល និងក្រុមឧទ្ធាម ។
អ្នកនាំពាក្យរដ្ឋាភិបាលនៃរដ្ឋភាគខាងជើង Bahr el-Ghazal លោក Akol Ayom Wek បាននិយាយថា មេបញ្ជាការឧទ្ទាមស៊ូដង់ខាងត្បូងឈ្មោះ Peter Gadet បានធ្វើការព្រមានដល់ UN កាលពីសប្តាហ៍មុនថា មិនឲ្យហោះហើរនៅលើទឹកដីរបស់ខ្លួនទេ ។
លោកអះអាងថា កងកម្លាំងរបស់លោក Gadet ជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះ ដោយប្រើប្រាស់គ្រាប់រ៉ូកែត ៕