ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​ចុះបង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​ចុះបង្ក្រាប​នៅផ្ទះ​លេខ​៤៨​បេ ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោម​ចំណាត់ការ​ក្តៅ​របស់លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បានដាក់​បទបញ្ជា​អោយ​លោក ប៉ាង លីដា អភិបាលរង​ខណ្ឌទួលគោក រួមសហការ​ជាមួយ​លោក ស៊ឹម ពិសិដ្ឋ អធិការរង​នៃ​អធិការដ្ឋាន​នរគ​បាល​ខណ្ឌទួលគោក ចៅសង្កាត់​ផ្សារ​ដើម​គរ នាយក​ប៉ុ​ស្ត៏​ផ្សារ​ដើម​គរ នៅ​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦​។​
​ក្នុងការ​ចុះបង្ក្រាប​នេះ​ផងដែរ​ឃើញ​មាន​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​២​គ្រឿង ទូរ​ហ្គេម​បៀរ​ចំនួន​២១​គ្រឿង ដំណើរការ​ចំនួន​១១​គ្រឿង លុយ​ចំនួន​២៦​មុ​ឺ​ន​រៀល ស្ត្រី​អ្នកមើលការខុសត្រូវ​ចំ​នួន​២​នាក់​។​
​បច្ចុប្បន្ន​ទីតាំង​ខាងលើ​ត្រូវបាន​ឃ្លុំបេ​បណ្តោះអាសន្ន​និង​ស្ត្រី​ចំនួន​២​នាក់​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

1index3