មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​នៅ​ខណ្ឌដង្កោ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​ភ្នំពេញ​៖​មន្ត្រី​បរិស្ថាន​ខណ្ឌដង្កោ សហការ​ណ៍​ជាមួយ​ក្រុមការងារ​សាលាសង្កាត់​ដង្កោ​បាន ចុះ​ត្រួតពិនិត្យ​រោងចក្រ​មី​ម៉ា​ម៉ា ក្រោយពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា បង្ក​ផ្សែងខ្មៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៥៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ មូលហេតុ​ដែលមាន​ការ​ចុះ​ត្រួតពិនិត្យ​នៅក្នុង​រោងចក្រ​មី​ម៉​ម៉ា​នេះ ដោយសារ កាលពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ទីតាំង​ខាងលើនេះ បាន​បញ្ឆេះ​ម៉ាស៊ីន​បង្ហុយផ្សែង​ចេញ​ពណ៌​ខ្មៅ ហើយ​មាន​ខ្លិន​ឈ្ងៀម ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្បែ​នោះ ទ្រាំ​មិនបាន ក៏បាន​នាំគ្នា​ទៅ​សាលាខណ្ឌ​ដង្កោ ដើម្បី​ឲ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ។ ពេលដែល​សាលាខណ្ឌ​ដង្កោ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភា្ល​ម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា សាលាខណ្ឌ​ដង្កោ បាន​បញ្ជា​ឲ្យ​មន្ត្រី​បរិស្ថាន និង​ក្រុមការងារ​សង្កាត់​ដង្កោ ចុះទៅ​ត្រួតពិនិត្យ​នៅ ទីតាំង​កើតហេតុ​ខាងលើ និង​ធ្វើការ​សួរនាំ​ម្ចាស់​ទីតាំង​រោងចក្រ ក្រោយមក​ម្ចាស់​រោងចក្រ ក៏បាន​សហការ​ណ៍ ជាមួយនឹង​ក្រុមការងារ​ខណ្ឌដង្កោ ហើយក៏​ទទួលខុសត្រូវ​នូវ​បញ្ហា​ទាំងនេះ​ផងដែរ និង​បានធ្វើ​កិច្ចសន្យា តែ​តម្រូវ​លើ​ផ្នែក​បច្ចេកទេស ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ផ្សែងខ្មៅ​បែបនេះ​ទៀត​៕

21index3