បើក​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ក្រោមអ​ធិបតី​ភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ​​​មាស សុភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2016 ក+ ក-

លោក​ ប៉ែន​សុផល​

បាត់ដំបង​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មានប្រសាសន៍ថា គ្រប់​កងកម្លាំងប្រដាប់ អាវុធ ​ត្រូវគោរព​ច្បាប់រដ្ឋធម្មនុញ​មាន​តួរ​នាទី​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ ពិសេស​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតឡើង​ពី​ការបោះឆ្នោត លោក​បាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រប់​ពិត​ថ្នាក់​កងអនុសេនាធំ​សហការ​ប្រយុទ្ធ​វាយលុក​នៅ​ទីលាន​មរតក​តេ​ជោ​សែន ភ្នំ​វាយ​ចាប​យោធភូមិភាគ​ទី​៥ នា​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​កណ្តាលស្ទឹង​ឃុំ​អណ្តើក​ហែប​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧ​ត្ត​សេនីយ៍​ឯក ជា សារ៉ន មេ​បញ្ជា​រការ​និង​ជា​សេនារ​កងទ័ពជើងគោក លោ​ឧ​ត្ត​ម​សេនីយ៍​ឯក​
​ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ លោក​អភិបាលរង​ខេត្ត ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ប្រតិភូ​អមដំណើរ នាយ នាយរង ពលទាហាន អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​

​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​ធោ​យ​ភូមិភាគ​ទី​៥​បាន​មានមតិ​ស្វាគមន៍​ដល់​គណៈអធិបតី​រួចមក និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ឹម សាវុធ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​បានធ្វើ​របាយការណ៍​ស្តីពី​ការបើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត ថ្នាក់​កងអនុសេនាធំ​សហការ​ប្រ​យុ​ុ​ទ្ធ​វាយលុក​នៅ​ទីលាន​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប​យោធភូមិភាគ​ទី​៥ ដែលមាន​អ្នកចូលរួម​២៥៩​នាក់ សិក្ខាកាម​២៣៣​នាក់ យោធា​ចា​រ្យ​២០​នាក់ អ្នកគ្រប់គ្រង​២​នាក់ អ្នក​បម្រើការ​៤​នាក់​។

​សិក្ខាកាម​ដែល​បានមក​សិក្សា​នេះ គឺ​បានជ្រើសរើស​មកពី​តាម​បណ្តា​កងពល​ថ្មើ​ជើង​នានា វរ​សេនា​តូច​ការពារ​អាកាស​យោធភូមិភាគ​ទី​៥ វរ​សេនា​តូច​វិស្វកម្ម​យោធភូមិភាគ​ទី​៥ កងអនុសេនាធំ​បញ្ជូន​សារ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧​។​វគ្គ​សិក្សា​នេះ​មាន​រយៈពេល​៥០​ថ្ងៃ ដោយ​គិតពី​ថ្ងៃទី​២៧​ខែមេសា​ដល់​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៦​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​នាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក​ជូន យោធិន​ដែលជា​សិក្ខាកាម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​ក៏ដូចជា​កងទ័ព​ទូទាំង​យោធភូមិភាគ​ទី​៥​ទទួលបាន​សម្តែង​ការកោតសរសើរ​ស្មារតី​របស់​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ដែល​បាន​ខិតខំ​បង្កើន​ការងារ​ហ្វឹកហ្វឺន​អាជីព​ជា​កងទ័ព​ក្នុងន័យ​ពង្រឹង​បាន​ទាំង​បរិមាណ​និង​គុណភាព​ចំពោះមុខ​របស់​កងយោធពល​ខេមរៈភូមិន្ទ បច្ចុប្បន្ន​ក៏ដូចជា​ទៅ​ថ្ងៃ​អានា​គត់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បញ្ជាក់​ពី​កត្តាចាំបាច់​របស់​កងយោធពល​ខេមរៈភូមិន្ទ​ក្នុងការ​ហ្វឹកហ្វឺន​គ្រប់មុខ​ជំនាញ​ដើម្បី​ពង្រឹង​បាន​នូវ​ប្រៀប​ការពារជាតិ​មាតុភូមិ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បានធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ក្នុង​វគ្គ​ត្រូវ​បង្កើន​ការ​ខិ​ត ខំរៀន​សូត្រ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ក្រោយពេល​បញ្ចប់​វគ្គ ក្នុងនោះ​បានផ្តល់​កម្មវិធី​បើក​វគ្គ​ថិ​កា​ចំនួន​១០​លាន​រៀល នាយ​ឧ​ត្ត​សេនីយ៍ ខេង សុមេធ ១០​លាន​រៀន សរុប​២០​លាន​រៀល​ផងដែរ​៕

1az11az21az31az51az6