លោក រដ្ឋា
ភ្នំពេញ៖ Facebook “រឿងពិត CNRP “នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ចេញសម្លេងសន្ទានាមួយថ្មីទៀតដោយលោក កឹម សុខា ប្រាប់ឲ្យលោកមេឃុំ ស៊ាង ចែត និយាយបញ្ចុះបញ្ចូលគ្រួសារកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ កុំឲ្យខ្លាច និងកុំឲ្យនិយាយការពិត គឺកុំប្តូរជំហរ ហើយថ្ងៃក្រោយចង់ទៅនៅក្រៅ(បរទេស)ក៏បាន។
យោងតាមសំឡេងឆ្លើយឆ្លងគ្នានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦កន្លងទៅ លោក កឹម សុខា បានបញ្ជាទៅលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឲ្យទៅប្រាប់ស្រីមុំ ដោយបញ្ជាក់ថា « …វាអត់ធ្វើអីកើតទេ វាគ្រាន់តែអុកឡុកយើង ហើយថា គាត់បានសួរមេធាវី និងអ្នកច្បាប់អន្តរជាតិ គេប្រាប់ថា គេអត់ធ្វើអីបានទេ សូមឲ្យស្រីមុំរក្សាជំហរកុំខ្លាច កុំប្តូរជំហរហ្នឹង ថ្ងៃក្រោយទៅក្រៅប្រទេសក៏បានដែរ បើមានបញ្ហាប្រាប់មកកុំបារម្ភ ផ្លូវច្បាប់គ្មានបញ្ហាទេ ហើយកុំថាខ្ញុំ (កឹម សុខា) និយាយប្រាប់ កុំឲ្យពាក់ព័ន្ធនឹងខ្ញុំ…»។
សូមប្រីយមិត្តតាមដានស្តាប់សារសម្លេង(លោក កឹម សុខា )ដែលប្រាប់លោកមេឃុំ ស៊ាង ចែត ឲ្យប្រាប់ទៅក្រុមគ្រួសារ កញ្ញា ស្រីមុំ រក្សាជំហរក្នុងការនិយាយ៖