ចាប់ជនសង្ស័យ​ករណី​កាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ប្រជា​ការពារ​សង្កាត់​ភ្នំពេញ​ថ្មី​តាម​ចាប់ ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​បាន​បន្តិច​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ ទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រុម​៥ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ មុំ វិសាល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ភូមិ​កើតហេតុ ខាងលើ ជិះ​ម៉ូតូ 0១​គ្រឿង​ម៉ាក ZOOMER.X ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-4713​។ ចំណែក​ជនសង្ស័យ​មាន គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក ICON មិន​ចាំ​ស្លាក់​លេខ និង​ម៉ាក​NEX មិន​ចាំ​ស្លាក​លេខ​។​
​ប្រភពពី​ជនរងគ្រោះ​ថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ពីមុខ​ព្រះបរមរាជវាំង​មក​ផ្ទះ​លុះ​ជិះ​ដល់​ផ្លូវ បត់​ចូល​ផ្ទះ​ស្រាប់តែ​ឃើញ​ជន​ស​ង្ស​យ័​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ដក​ដាវ​កាប់​ទៅលើ​ជន​គាត់​ចំ​ដៃ ខាងឆ្វេង​រងរបួស​ស្រាល​ហើយ​យក​ម៉ូតូ​របស់ខ្លួន​ជិះ​គេចខ្លួន​តែ​វា​ជិះ​ទៅដល់​ផ្លូវ​ទាល់​ទៅមុខ​មិន​រួច​វា​ក៏​ទុក​ម៉ូតូ ចោល​រត់​គេចខ្លួនបាត់​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី សមត្ថកិច្ច និង ប្រជា​ការពារ សង្កាត់​ភ្នំពេញ​ថ្មី រួមទាំង​ប្រជាពលរដ្ឋ​បាន​សហការគ្នា​តាម​ចាប់ និង​បង្ក្រាប បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ងូ​យ ទិ​ត្យ​គុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​អង្គការ​យូ​នី​សេស ជិត​រង្វង់​មូល​គួច កាណុង រីឯ​បក្ខពួក​ម្នាក់ ទៀត​ឈ្មោះ​លីន រត់គេចខ្លួន​បាត់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាក់សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម នីតិវិធី ចំណែក​បក្ខពួក​ដែល​សេសសល់ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​៕

image-1232image-1236-768x1024