ឃាត់ខ្លួន​ស្ត្រី​២​នាក់​ដកហូត​ថ្នាំញៀន​០៣​កញ្ចប់​ធំ និង​ប្រាក់​រាប់ពាន់​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿ​ញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយបាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ដកហូត​ថ្នាំញៀន​៣​កញ្ចប់​ធំ​ស្មើ​និង​៩​ក្រាម រួម​និង​ប្រាក់​ដុល្លារ​រាប់ពាន់​ដុល្លារ​។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​នាទី​ថ្ងៃទី​២៨ ខែមេសា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ពាណិជ្ជកម្ម​ស្ថិត​ក្រុមទី​១​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ប្រតិ​បប​ត្តិ​ការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​។​
​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះដែរ​កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមទាំង​អស់​មាន​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ធំ ម៉ូតូ​០២​គ្រឿង ទូរស័ព្ទដៃ​០៣​គ្រឿង ប្រាក់រៀល​៣​លាន​រៀល ប្រាក់​ដុល្លារ​៧៣០០(​ឆែក​លើក​ទី​២​បាន​២៨០០​ដុល្លារ​) ខ្សែក​ផ្លាក​ទីន​៣​ខ្សែ ខ្សែដៃ​ផ្លាក​ទីន​២​ខ្សែ​ចិញ្ចៀន​០១​វង់​។​
​ស្ត្រី​ជា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ទី​១​ឈ្មោះ ស៊ុត ច​ន្ធូ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ​មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​០៤ ក្រុម ០៩ ភូមិ​០២ សង្កាត់​០៣ ក្រុង​ខេត្ត​ព្រះសីហនុ ។​ទី​២​ឈ្មោះ ស៊ុត សុខា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្រឡុក​ស្រា​បា​បារាំង​មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​០៤ ក្រុម ១៤ ភូមិ​០១ សង្កាត់​០៤ ក្រុង​ខេត្ត​ព្រះសីហនុ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ប​បញ្ជូនមក​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

image-1226image-1225image-1227