ខ្យល់ក​ន្ទ្រា​ក់បំ​ផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​២៥៩​ខ្នង និង​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​ខេត្តសៀមរាប​៖​ភ្លៀង​លាយឡំ​ខ្យល់ក​ន្ទ្រា​ក់មួយ​មេ​ធំ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៥៩​គ្រួសារ ស្មើនឹង​២៥៩​ខ្នង​ផ្ទះ និង​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧ និង​០០​នាទី ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ម្សិលមិញ​ប៉ះពាល់​ចំនួន​៥​ភូមិ​ក្នុងនោះ​មាន ភូមិ​វត្ត​,​ភូមិ​ស្រែ​ពោធិ៍ ភូមិ​ដៃ​អាវ ភូមិ​គោក​វត្ត ភូមិ​ស្រែ​ណូយ ក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ។​
​អធិការនគរបាល​ស្រុក​វ៉ារិន លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់ក​ន្ទ្រា​ក់មួយ​មេ​ធំ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​គឺ​បាន​បណ្តាលឱ្យ​ប៉ះពាល់​ចំនួន​៥​ភូមិ​ដូច​បានបង្ហាញ​ខាងលើ​។ លោក​បន្តថា ក្រោយពី​ភ្លៀង​និង​ខ្យល់ក​ន្ទ្រា​ក់​នេះ​មក​ក៏បាន បណ្តាលឱ្យ​មានផ្ទះ​ពលរដ្ឋ​ចំនួន​២៥៩​គ្រួសារ ស្មើនឹង​២៥៩​ខ្នង​ផ្ទះ ក្នុងនោះ​(​ខូចខាត​រលំ​ផ្ទាល់​ដី​ទាំងស្រុង​អស់​២៤​ខ្នង​ផ្ទះ ស្មើនឹង​២៤​គ្រួសារ​)​និង​ប៉ើង​ដំបូល​២៣៥​ខ្នង​ផ្ទះ​(​ស្មើនឹង​២៣៥​គ្រួសារ​)​ខូច​រថយន្ដ​០៦​គ្រឿង និង​ឥ​វ៉ាន់​គ្រឿង​ឧ​ប​ពិ​ភោគ បរិភោគ​មួយចំនួនធំ ព្រមទាំង​មាន​អ្នករបួសធ្ងន់​ស្រាល​៣​នាក់ ស្រី​២​នាក់ (​ក្នុងនោះ​ស្រាល​០២ ធ្ងន់​១ ភេទ​ស្រី​ឈ្មោះ​ម៉​ង់​. ពេញ ស្រី អាយុ​៥៥ រស់នៅ​ភូមិ​ស្រែ​ណូយ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​
​បច្ចុប្បន្ន ជនរងគ្រោះ ដែល​ត្រូវ​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​រលំ​ផ្ទះ​នោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ចំណែក​អ្នករបួស​ស្រាស ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ព្យាបាល​ទៅ​មណ្ឌល​សុខភាព ឃុំ​ស្រែ​ណូយ​៕

10a136166ea4d41d8376be4f9be3fe65_L