មេដឹកនាំ ISIS អំពាវនាវ​ឲ្យ​ក្រុម​យុទ្ធជន​របស់ខ្លួន​បំផ្ទុះ​សង្គ្រាម​ជី​ហាដ​នៅ​គ្រប់ កន្លែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2014 ក+ ក-

មេដឹកនាំ​ក្រុម​ឧទ្ទាម​រដ្ឋ អ៊ីស្លាម​(ISIS) ឈ្មោះ Abu Bakr al-Baghdadi បាន​អំពាវនាវ​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​របស់ខ្លួន​ឲ្យ​បំផ្ទុះ សង្គ្រាម​ជី​ហាដ​នៅ​គ្រប់​ទីកន្លែង​។​

ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ខ្សែអាត់​សម្លេង​មួយ​ដែលមាន រយៈពេល​១៧​នាទី គឺជា​ការអំពាវនាវ​ជា​សាធារណៈ​លើ​ទីមួយ​របស់ Abu Bakr al-Baghdadi ចាប់តាំងពី ក្រុមមន្ត្រី​អ៊ីរ៉ាក់ បាន​រាយការណ៍​ថា​គាត់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​តាម​អាកាស​កាលពី សប្តាហ៍​មុន​។​

​នៅក្នុង​ខ្សែអាត់​សំឡេង​នេះ មេដឹកនាំ​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​នេះ បាន​អះអាងថា​ឥឡូវនេះ ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​របស់ខ្លួន មាន​មូលដ្ឋាន​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ប្រទេស​យេ​ម៉ែន ប្រទេស​លី​ប៊ី និង ប្រទេស​អាល់​ហ្សេ​រី​។

មេដឹកនាំ​ក្រុម​ឧទ្ទាម​នេះ បាន​អំពាវនាវ​ក្រុម​យុទ្ធជន​ISIS ឲ្យ​ធ្វើការ​វាយប្រហារ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​និង​នៅ​ប្រទេស​យេ​ម៉ែន​។ តាម​ការប្រកាស​កាលពី​ពេលមុន​ដោយ មេដឹកនាំ​ក្រុម​ឧទ្ទាម​នេះ Abu Bakr al-Baghdadi បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​ជន​សកម្មប្រយុទ្ធ​របស់​ខ្លួន​នៅ​ប្រទេស អាល់​ហ្សេ​រី​ឲ្យ​សម្លាប់​និង​កាត់​ក្បាល​បុរស​ជនជាតិ​បារាំង​ម្នាក់​។​

​ការវាយប្រហារ​តាម​អាកាស​ដែល​ក្រុមមន្ត្រី​អ៊ីរ៉ាក់​បាន​អះអាង​នោះ​ថា​បាន ធ្វើ​ឲ្យ Abu Bakr al-Baghdadi រងរបួស​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ។ មាន​សេចក្តីរាយការណ៍​ថា Abu Bakr al-Baghdadi អាច​ត្រូវរបួស​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​អាមេរិក​កាលពី​យប់​ថ្ងៃ សុក្រ តែ​អាមេរិក​បាន​និយាយថា ខ្លួន​មិនអាច​អះអាង​បញ្ជាក់បាន​ថា​តើ​Abu Bakr al-Baghdadi ត្រូវបាន​សម្លាប់​និង​រងរបួស​នោះទេ​៕cen

Untitled-1

Abu Bakr al-Baghdadi មេដឹកនាំ​ ISIS ​​