ACU ឃាត់ខ្លួនមន្ត្រីអាដហុក៤នាក់ និងអគ្គលេខាធិការរងគ.ជ.ប ម្នាក់
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃាត់ខ្លួនមន្ត្រី សមាគមអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ដោយសរុបទាំងអស់៥នាក់ បន្ទាប់ពីបានសាកសួរអស់រយៈពេល២ថ្ងៃ ហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃទីនេះផងដែរ។
អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា៕