ឡាន​ក្រឡុក​ស៊ីម៉ង់​ឥ​ក្រុមហ៊ុន CPAC បុក និង​កិន​បុរស​ម្នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង​បត់​ស្តាំ ក៏បាន​កៀរ​និង​បុក​អូស​ទាំង​ម៉ូតូ ទាំង​មនុស្ស​គួរឱ្យ​រន្ធត់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ (​ស្ពាន​ទី​៣) ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​។​
​ប្រភព​ឱ្យដឹងថា ជំហាន​ដំបូង គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ដែល​ស្លាប់​នោះទេ ជិះ​ម៉ូតូ​ម៉ាក​គប់ ពាក់​ស្លាក​លេខរ​៨៦៧៥​ភព​១​។ ចំណែក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន «CPAC» ដោយ​មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ​ផងដែរ​។​
​ប្រភព​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ រួមទាំង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​នោះបាន​បត់​ស្តាំ​ដើម្បី​ចូលទៅ​ក្រុមហ៊ុន តែ​មិនដឹង​យ៉ាងម៉េច ក៏​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​តែម្តង​៕

241339