ព្រះរាជអាជ្ញា​អះអាងថា ការសាកសួរ​កញ្ញា​ស្រីមុំ​ទទួលបាន​លទ្ធផល​ល្អ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ព្រះរាជអាជ្ញា លោក កែវ សុជាតិ បាន​អះអាងថា ការសាកសួរ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ​ទទួលបាន​លទ្ធផល​ល្អ​។ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការ​កោះ ហៅ​របស់​តំណាង​អយ្យការ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ កញ្ញា ធី សុវណ្ណ​ថា អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យ​ប្តឹង ពីបទ បរិហារកេរ្តិ៍​លើ​ម្ចាស់​ខ្សែអាត់​សំឡេង​មួយ ដែល​គេ​សង្ស័យ​ជាការ​សន្ទនា រវាង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​នារី​ឈ្មោះ ខុម ចាន់​តា​រ៉ា​ទី​៕

20160419-080437-781-thumb