ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ លោក ប៉ឹល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន ៤៩គ្រួសារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អំណោយដែលចែកជូននោះដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម មីចំនួន ០១កេស ត្រីខចំនួន ១០កំប៉ុង ឃីត(សារុង ក្រមា មុង ភួយ)ចំនួន ០១ឈុត និងបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល ក្នុងនោះសប្បុរសជនលោក ពៅ ណារិទ្ធ អនុប្រធានកិត្តិយសអនុសាខាបានឧបត្ថម្ភចូលរួមក្នុងមួយគ្រួសារទទួលថវិកា ១០.០០០រៀល៕
ពលរដ្ឋក្រីក្រចាស់ជរា៤៩គ្រួសារនៅខណ្ឌសែនសុខទទួលអំណោយមនុស្សធម៌