លោក ឱម យ៉ិនទៀង​៖ការឃាត់ខ្លួនមន្ត្រី​សង្គម​ស៊ីវិល​៥​នាក់​​គឺជា​ប់​ពាក់ព័ន្ធ​អំពើពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ ACU នា​វេលា​ត្រង់​ថ្ងៃនេះ​ឲ្យ​ដឹងថា ការឃាត់ខ្លួន​មន្ត្រី​សមាគម​អាដហុក​៤​នាក់ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ម្នាក់ គឺធ្វើឡើង​តាមផ្លូវ​ច្បាប់​។​
​ប្រមុខ ACU បញ្ជាក់ថា ការឃាត់ខ្លួន​នេះ គឺពាក់ព័ន្ធ​ជាមួយនឹង​អំពើពុករលួយ​ទាំងអស់ ហើយ​អង្គភាព ACU នឹង​បញ្ជូន​ជន​ទាំង​៥​នាក់ ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​អង្គភាព​ឃាត់ខ្លួន​បាន​ចំនួន​៤៨​ម៉ោង​។ លោក​បន្ថែមថា លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ សីល​ការ និង​លោកស្រី​មេធាវី ទ្រី ឈូ​ន ពួកគាត់​បាន​ឆ្លើយ​ចម្លើយ​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​មេធាវី និង​អង្គការ​ពិតប្រាកដ ទើប​លោក​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ពាក់ព័ន្ធ​នឹង​មន្ត្រី UN ដែល​មិនបាន​ចូលខ្លួន​មក​បំភ្លឺ ACU នឹង​ចេញ​លិខិត​នាំខ្លួន​តែម្តង ប្រសិនបើ​មិន​ចូលខ្លួន​តាម​ការកោះហៅ​។
​គួរ​បញ្ជាក់ថា អ្នក​ទាំង​៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ដោយ ACU រួមមាន​៖ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វ៉ង់​ដា​, លោក លឹម មុន្នី​, លោក នី ចរិយា​៕

13087867_1594254144222284_8778123282549218981_n