ក្មេងស្រី​២​នាក់​លុង​ទឹកស្រះ​ស្លាប់ ខណៈ​ដើរ​ចាប់​ក្ដាមខ្ចង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​ខេត្តព្រៃវែង​៖​ក្មេងស្រី​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​បាក់​ដី​មាត់​ស្រះ​បាក់​សង្កត់ ខណៈ​ខ្លួន​ដើររក​ក្ដាមខ្ចង​ដើម្បី​ដោះស្រាយ​ជីវភាព​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ១៥ នាទី​រសៀល ថ្ងៃទី​០១ ខែ ឧសភា​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ទី​១​ឈ្មោះ ហាន គ​ន្ធា អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ និង​ម្នាក់ទៀត ឈ្មោះ អាន វណ្ណ​លីដា ស្រី អាយុ​១៥ ឆ្នាំ ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ បាន​បបួលគ្នា​ទៅ​ចាប់ កង្កែប ក្តាម នៅ​វាលស្រែ ហើយ​ជើង​ប្រឡាក់​ដី រួច​ចុះ​លាង​ជើង​នៅ​មាត់​ស្រះ ស្រាប់តែ​បាក់​ដី​នៅ​មាត់​ស្រះ​តែម្ដងទៅ​បណ្តាលអោយ​ធ្លាក់ចូល​ទឹកស្រះ បន្ទាប់មក មិត្តភក្តិ​ដែល​ទៅជា​មួយ ឃើញ​ដូច្នេះ​ក៏​នាំគ្នា​ចុះជួយ បណ្តាលអោយ​លង់ទឹក​ស្លាប់​ទាំងអស់គ្នា​តែម្តង ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួត​ពិ​និ​ត កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព បាន បញ្ជក់​ថា​អ្នក​ទាំងពី​ពិតជា​បាន​លង់ទឹក​បណ្ដាលឱ្យ​លង់​ស្លាប់​២​នាក់ ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​សព​ក្មេងស្រី​ទាំង​២​នាក់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

25535a6e-44aa-4ccb-a3ac-9ffe59db6d1c2e49b1d6-b493-4b68-a130-7dd8c43d1b1061570f44-5447-4aa5-b43f-7566ff737339