រាជធានីភ្នំពេញ៖យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៩លើក ក្នុងនោះយប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ រងរបួសធ្ងន់ ៧នាក់ (ស្រី២នាក់) និងរបួសស្រាល ៤នាក់ (ប្រុស) ។
ប្រភពវដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង៩លើក នេះ បណ្តាលឲ្យ ខូចខាតយានយន្ត សរុបចំនួន ១៥គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង, រថយន្តធុនតូច ៨គ្រឿង រថយន្តធុនធំ ១គ្រឿង ។ ប្រភពបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យ កើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់២នាក់), ស្រវឹង ២លើក (ស្លាប់២នាក់) មិនគោរពសិទ្ធិ ២លើក, បត់គ្រោះថ្នាក់ ១លើក ក្នុងនោះ មិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ៧នាក់ យប់ ១នាក់ ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក, ផ្លូវខេត្តក្រុង ១លើក, ផ្លូវលំ ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៣លើក, រថយន្តធុនតូច ៦គ្រឿង ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន តាកែវ ១លើក ស្លាប់ ២នាក់, ពោធិសាត់ ២លើក ស្លាប់ ១នាក់ របួស ១នាក់, ព្រះសីហនុ ១លើក ស្លាប់ ១នាក់, និងខេត្តកំពង់ធំ ២លើក របួស ៣នាក់ (ស្រី២នាក់) ។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ២.៣៥៥ គ្រឿង, អប់រំ ១.០៩៧ គ្រឿង, ពិន័យ ១.២៥៨ គ្រឿង ៕
ស្លាប់៤នាក់ របួស១១នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១ឧសភាម្សិលមិញ