បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​គ្រា​ដែល​ឡើង​ត​ខ្សែ​ពេល​មេឃ​កំពុង​ភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​កម្មករ​រោងចក្រ​ម្នាក់​ត្រូវបាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ​នៅ​ឡើងជណ្តើរ​គ្រា​ដែល​ឡើង​ត​ខ្សែភ្លើង​ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​១៨ និង​០០​នាទី ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ពងទឹក​ឃុំ​ដំណាក់ អំពិល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​
​ជនរងគ្រោះ​ឈ្មោះ ជី វណ្ណៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រពន្ធ កូនស្រី​០១​នាក់​អាយុ​០៣​ខួប​។​
ប្រភព​អោយដឹងថា នៅ​មុនពេល​កើតហេតុ​មេឃ​កំពុងតែ​ភ្លៀង​ជន​គ្រោះ បាន​យក​ជណ្ដើរ​ដែក​ឡើង​មើល​ទរ​ទឹក​ខាងក្រោយ​ផ្ទះ ដើម្បី​ត្រង់​ទឺ​ក​ពេលនោះ ជន​រង គ្រោះ​យកដៃ​ទៅកាន់​ទរ​ទឹក ក៍​ឆក់​ជាប់​និង​ជណ្ដើរ ឃើញ​ដូច្នេះ ឪពុកក្មេក ក៏រ​ត់ទៅ​បិទ​បារ៉ែត​ភ្លើង ដោយមាន​ខ្សែភ្លើង ត​ចេញពីផ្ទះ​ទៅ​រោង​បាយ និង​រោង​គោ​។ ក្រោយមក​ក្រុមគ្រួសារ បាន​យក​ជនរងគ្រោះ​ទៅ​ពេទ្យ​សម្ភព ឯកជន​ទើប​ដឹងថា​ស្លាប់​។​
​តាម​ការពិនិត្យ​របស់​នគរបាល​បច្ចេកទេស​ស្រុក និង​នគរបាល​ប៉ុស្តិ៍ ដោយមាន​ការចូលរួម​ពី​លោកស្រី​មេឃុំ មេភូមិ​លោកគ្រូ ពេទ្យ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែ ភ្លើង​ពិតមែន បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕

image-41image-42