កម្លាំង​នគរបាល​បង្ក្រាប​ក្រុមចោរប្លន់​ម៉ូតូ​ពេល​រាត្រី​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​យប់​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ខ័​ណ្ឌ​ដូនពេញ បាន​បង្ក្រាប និង​ចាប់ខ្លួន​ក្រុមចោរប្លន់​ម៉ូតូ ពេល​រាត្រី​៣​នាក់ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ដោយ​ប្រើ​ខ្សែក្រវ៉ាត់​វាយ​ជនរងគ្រោះ ប៉ង​ប្លន់​យក​ម៉ូតូ នៅ​ចំណុច​ផ្លូវ​២០០ កែង​៥១​ភូមិ​១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការនគរបាល​ខ័​ណ្ឌ បាន​បញ្ជាក់ថា ក្រោយ​មាន​ករណី​ប្លន់​ម៉ូតូ​ជា​បន្តបន្ទាប់ នៅពេល​រាត្រី​តាម​បណ្តា​ខណ្ឌ​រួចមក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​តាម​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​ទប់ស្កាត់​សកម្មភាព ក្រុមចោរប្លន់​ទាំងនេះ​។ ជាក់ស្តែង​ពេល​កម្លាំង​នគរបាល​របស់លោក កំពុង​ចុះ​ល្បាត ក៏​ជួបនឹង​សកម្មភាព​ទាំងនេះ រហូត​ធ្វើការ​បង្ក្រាប​ទាន់ពេល​តែម្តង​។​
​លោក​អធិការ​ប្រាប់ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ទី​១-​ឈ្មោះ ពេជ្រ ចាន់ណា​រ័ត្ន អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៧៩ ផ្លូវ ៣៧១ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​, ២-​ឈ្មោះ តឹ​ប ចំរើន អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២២៩ ផ្លូវ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​៣-​ឈ្មោះ កែវ វិចិត្រ អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់ នៅផ្ទះ​លេខ​៧១ ផ្លូវ​៣៧១ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​
​ក្រោយ​ការបង្ក្រាប​កម្លាំង​នគរបាល បាន​ដកហូត​ម៉ូតូ​មួយគ្រឿង ម៉ាក Suzuki Nex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-3125 និង​ខ្សែក្រវាត់​ចំនួន​មួយ ដែល​ប្រើប្រាស់​ធ្វើ​សកម្មភាព ៕

13164424_1596099394037759_1646634460989288293_n