ខេត្តព្រៃវែង៖ដោយបានការយកចិត្តទុកដាក់ពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ហ៊ឺ បាវី ប្រធានក្រុមការងារស្រុកព្រះស្តេច បានធ្វើអោយប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងស្រុកតាមរយៈធ្វើស្រូវរដូវប្រាំង និងទប់ស្កាត់ការធ្វើចំណាកស្រុក។
លោក ហ៊ឺ បាវី បានមានប្រសាសន៍ថា ម៉ាស៊ីនបូមទឹក របស់លោកនេះ អាចជួយទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងជួបភាពរាំងស្ងួតបានចំនួន៥ឃុំ គឺឃុំល្វា ឃុំជៃកំពក អង្គរាជ និងឃុំសេនារាជឧត្តម សរុបចំនួន៥០០០ហិតា។ ការបូមទឹកដាក់ស្រែគឺជាការចំណាយរបស់លោកផ្ទាល់ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងការធ្វើស្រែបង្កើនរដូវ ជាពិសេសទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនៅឃុំទាំង៥។ លោកបន្តថា ប្រជាពលរដ្ឋមានការសប្បាយចិត្តដែលបានក្រុមការងារជួយដល់ពួកគាត់អោយមានការងារធ្វើនៅក្នុងស្រុក ដោយមិនបាច់ធ្វើចំណាកស្រុកដោយប្រថុយប្រថាននោះទេ ការបូមទឹក ការស្តារប្រឡាយ គឺជាស្របនិងប្រសាសន៍សម្តេច តេ ជោសែន អោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិ អង្គភាពពាក់ពន្ធ័ យកចិត្តទុក្ខដាក់ ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលជួបភាពរាំងស្ងួត។
លោក ហ៊ឺ បាវី ប្រធានក្រុមការងារស្រុកព្រះស្តេច រួមនិងលោក បិច សុង អភិបាលស្រុកព្រះស្តេច លោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញទៅពិនិត្យការស្តារប្រឡាយបូពារ និងការស្តារប្រឡាយនៅឃុំបន្ទាយចក្រី និងឃុំសេនារាជឧត្តមមានប្រវែង៤១២០ម៉ែត្រ សម្រាប់ស្រោចស្រពស្រូវរដូវប្រាំងចំនួន៥១៧ហិកតា ការស្តាយនេះបានមកពីកិច្ចសហប្រតិបត្តិការរវាងមន្ទីរធនធានទឹក និង លោក ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិស្រុកព្រះស្តេច ក្នុងនោះមន្ទីរធនធានទឹកឧបត្ថមគ្រឿងចក្រ លោក ហ៊ឺ បាវី ចំណាយលើប្រេងទាំងស្រុង៕
ក្រុមការងារស្រុកព្រះស្តេចចុះពិនិត្យម៉ាស៊ីនបូបទឹកនៅភូមិកំពង់ថ្នល់