តុលាកា​រញា​ចេញ​ដីកា​កោះហៅ​តំណាង រាស្ត្រ CNRP ២​រូប​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ CNRP ២​រូប​ទៀត ត្រូវបាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះហៅ​ពាក់ព័ន្ធ​ករណី​រឿងរ៉ាវ​ផ្លូវភេទ​រវាង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជាមួយ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។​
​យោងតាម​ដី​កោះហៅ​បាន​បញ្ជាក់ថា តំណាងរាស្ត្រ​២​រូប ដែល​ត្រូវបាន​តុលាការ​កោះហៅ​ទី​១៖ ឈ្មោះ តុ​ប វ៉ាន់​ចាន់ តំណាងរាស្ត្រ​ខេត្តកណ្តាល (​ជា​ជនសង្ស័យ​) និង​លោក ពិន រតនា តំណាងរាស្ត្រ​ខេត្តបាត់ដំបង (​ជា​ជនសង្ស័យ​) ។ ដោយ​ឲ្យ​អ្នក​ទាំងពីរ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ​។​
​គួរ​បញ្ជាក់ថា ការចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ទាំងពីរ​នេះ ធ្វើឡើង​បន្ទាប់ពី​កាល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ផ្តល់​ចម្លើយសារភាព​ជូន​ព្រះ​រា​ជ្ញា​រង សៀង សុខ ដោយបាន​លើកឡើងថា នៅក្នុងពេល​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា នោះ នាង​បាន​ទៅលេង ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា ចំនួន​២​ដង ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥, លោក កឹម សុខា លោម​លួង​ឲ្យ​លុយ ចំនួន​៣០០០​ដុល្លារ និង​សន្យា​រក​ទិញ​ផ្ទះមួយ​នៅ​កន្លែង​ស្ងាត់​ងាយស្រួល​ចេញចូល​។ ពេលទៅដល់​ទីក្រុង​បាងកក​នោះ លោក តុ​ប វ៉ាន់​ចាន់ ដែលជា​អ្នក​ជូន​នាង​ទៅតាម​បញ្ជា​របស់លោក កឹម សុខា បាន​នាំ​នាង​ទៅ​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ (​មិន​ចាំ​លេខ​បន្ទប់​) ហើយ​ត្រឡប់មក​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥៕

252eb4dcb84ce1c3903adbe34de0ca03_L