សមត្ថកិច្ច​ចុះ​រឹបអូស​ឈើមូល​ប្រភេទ​ធ្នង់​ចំនួន​៤​កំណាត់​នៅ​ស្រុក​អូរ​ជុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​ខេត្ត​រតនគិរី​៖​សមត្ថកិច្ច​ចម្រុះ នាយផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​សហការ​ជាមួយ​កម្លាំង​សឹក​រង​ស្រុក​
​កម្លាំង​ប៉េអឹម​ស្រុក និង​កម្លាំង​អធិការនគរបាល​ស្រុក​អូរ​ជុំ បាន​ចុះ​ធ្វើការ​រិ​ប​អូស​ឈើ​៤​កំណាត់ ដែល​ឈ្មួញ​មិន​ស្គាល់​អត្ត​ស​ញ្ញណ​ដឹក​ជ​ញ្ចូ​ន​ចូលមក​លាក់ទុក​នៅក្រោម​ម្លប់​ដើម​ស្វាយចន្ទី​មួយកន្លែង​ស្ថិតនៅ​ភូមិ​កាឡៃ​ពីរ ឃុំ កាឡៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​
​ក្នុង​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​និង​រិ​ប​អូស​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ម៉ោង​៩ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦​។​
​លោក​ជា ករុណា​នាយផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​បានអោយដឹងថា ក្រោយពី​មានការ​រាយការណ៍​ពី​ប្រជា​ពលរ​ដ្ធ​ដែល​រស់នៅ​ក្បែរ​គំនរ​ឈើ​នោះ​ភ្លាមៗ​លោក​ក៏​ចាត់វិធានការ​ជាបន្ទាន់​ចុះ​រឹបអូស​ឈើ​យកមក​រក្សាទុក​នៅ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​តែម្តង​៕

20160503_102249