ខេត្តត្ប្ងូងឃ្មុំ៖ស្ត្រីម្នាក់បានបានស្លាប់នៅពេលក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម បន្ទាប់ពីលេបថ្នាំសម្លាប់ខ្លួនដោយសារខឹងម្តាយ និងម្តាយមីងមិនព្រមឲ្យរៀបការជាមួយបុរសម្នាក់ដែលនាងស្រឡាញ់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៨ និង០០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ ។ ស្ត្រីម្នាក់រងគ្រោះ ឈ្មោះ អឿន ស្រីម៉ាច អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានសុំម្តាយ និងម្តាយមីង រៀបការជាមួយបុរសម្នាក់ដែលនាងស្រឡាញ់ តែម្តាយនិងម្តាយមីង បានបដិសេធន៍ថា ពួកគាត់មិន ទៅចូលរួមពិធីការនោះទេ ស្រាប់តែជនរងគ្រោះខឹងហើយឆ្លើយតបវិញថា បើមិនទៅនាងលេបថ្នាំសម្លាប់ខ្លួនហើយ ពេលនោះម្តាយក៍បានតបវិញថា បើកូនលេបថ្នាំម្តាយចងកសម្លាប់ខ្លួនដែរ។ ភ្លាមនោះស្រាប់តែកូនរត់ចូលបន្ទប់ ចំណែកម្តាយក៏រត់ទៅចងក ប៉ុន្តែត្រូវម្តាយមីងនិងអ្នកជិតខាងជួយម្តាយទាន់ពេល។ បន្ទាប់ពីជួយម្តាយហើយ សាច់ញាត្តិនិងអ្នកជិតខាង មកជួយជនរងគ្រោះទៀត តែជួយមិនបាន ជនរងគ្រោះក៏បានស្លាប់នៅមន្ទរពេទ្យទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យសាកសព ឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយលេបថ្នាំពិតមែន រួចក៏ប្រគល់សពជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួនដោយសារខឹងម្តាយមិនឲ្យរៀបការជាមួយសង្សារ