រន្ទះបាញ់ក្មេងប្រុសម្នាក់ស្លាប់ និងរងបួស៤នាក់នៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររន្ទះបាញ់ ចំណែក៤នាក់ទៀតរងរបួសនិងខូចខាតផ្ទះចំនួន៨១ខ្នង ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់យ៉ាងខ្លាំំង នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ល្ងាចមិញនេះ ធ្វើត្រូវខូចខាតអង់តែនវិទ្យុ ដែលបានបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ ផ្ទះតាម៉ុកជាសារមន្ទីរ របើកព្រំដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ និងរលំបាក់មែកឈើជាច្រើនដើមផងដែរ៕