សមាជិកសភា​តួ​ក​គី កើត​ជម្លោះ​វាយតប់​គ្នា​ក្នុង​សាលប្រជុំ​សភា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-


​តួ​ក​គី​៖​សភាជាតិ​នៃ​ប្រទេស​តួ​ក​គី បាន​បើក​កិច្ចប្រជុំ​ដ៏​ក្តៅគគុក​មួយ ស្តីពី​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់ ដែល​អាច​ដក​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ណាក៏ដោយ ដើម្បី​ទទួល​ការកាត់ទោស​តាមច្បាប់ នៅពេល​មានការ​ប្រព្រឹត្ត​ខុសច្បាប់​ណាមួយ ក៏ប៉ុន្តែ​កិច្ចពិភាក្សា នោះបាន​ឈានទៅរក​ការ​វាយតប់​គ្នា យ៉ាង​អាណាធិបតេយ្យ​ទៅវិញ​។ នេះ​បើតាម​ការផ្សាយ​របស់ Sky News ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦​។​
​តាមពិតទៅ​កិច្ចពិភាក្សា​នោះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​០២ ខែមេសា ដើម​សប្តាហ៍​នេះ​ម្ល៉េះ ប៉ុន្តែ​វីដេអូ ស្តីពី​ការ​វាយតប់​គ្នា​ដ៏​គួរ​ឲ្យ​អាម៉ាស់ របស់​តំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង និង​បក្ស​កាន់ អំណាច​នៅក្នុង​សភា ដែលជា​ស្ថាប័ន​ប្រិ​ក្សា​ច្បាប់កំពូល របស់​រដ្ឋ​តួ​ក​គី​នោះ ទើបតែ​ត្រូវបាន​បែកធ្លាយ​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ប៉ុណ្ណោះ​៕

017435168_30300