លោក ឱម យ៉ិនទៀង នឹង​បំភ្លឺ​ផ្ទាល់​នៅ​ស្ថានីយទូរទស្សន៍ PNN រឿង​ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី គជប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រសិនបើ​មិនមាន​ការប្រែប្រួល​ទេនោះ នៅ​រសៀល​ម៉ោង​១៖០០​នាទី​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គ​ភា​ព្រ​ឆាំង​អំពើពុករលួយ​និង​ឆ្លើយតប​ចំពោះ​ការរិះគន់​ពី​សាធារណមតិ​ជាតិ​និង​អន្តរជាតិ ជុំវិញ​ការចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី គជប លើ​សំណុំរឿង​លោក កឹម សុខា និង​កញ្ញា​ស្រីមុំ នៅលើ​កញ្ចក់​ទូរទស្សន៍ PNN​។​
​សូមជម្រាបថា បន្ទាប់ពី​មានការ​ចាប់ខ្លួន​មន្ត្រី​អង្គការ អាដហុក ៤​រូប​និង​មន្ត្រី​គជប​មួយរូប ដោយ​ACU និង​តុលាការ សាធារណមតិ​ជាតិ​និង​អន្តរជាតិ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ចោទថា បាន​ប្រើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ប្រព័ន្ធតុលាការ ដើម្បី​គាប់សង្កត់​ការបញ្ចេញមតិ និង​យាយី ដល់​មន្ត្រី​សង្គម​ស៊ីវិល​រួមទាំង​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​៕

PPP-Orm-Yintieng-3-YinTing-e1461649916491