វី​រូស Zika កំពុង​គំរាមកំហែង​ប្រជាជន​នៅ​ទ្វីបអាមេរិក​ជាង​៥០០​លាន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​វ៉ាស៊ីនតោន​៖​អង្គការ​សុខភាព Pan អាមេរិក (PAHO) ឲ្យ​ដឹងថា ប្រជាជន ប្រមាណ ៥០០​លាន​នាក់ កំពុងតែ​ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ វីរុស Zika ដែល​អាច​បង្ក ឲ្យ​ទារក​កើតមក​មាន​ក្បាល​តូច​ខ្លាំង​ខុសពី​ធម្មតា​។​
​ទីភ្នាក់ងារ​ស៊ិន​ហួរ នៅ​ព្រឹក​នេះ បាន​រាយការណ៍​ថា ប្រធាន​គ្រប់គ្រង​ផ្នែក​មួយ​របស់​អង្គការ PAHO លោក Sylvain Aldighieri បាន​ថ្លែងថា «​វា​មាន​សារសំខាន់​ណាស់ ក្នុងការ​កត់ចំណាំ​ថា​ប្រទេស​ទាំងអស់ ដែល​ត្រូវបាន​រាយការណ៍ កន្លងមកនេះ មាន​ផ្ទុះ​នូវ​វីរុស​គ្រុនឈាម កាលពី​បណ្តា​ឆ្នាំ​កន្លងទៅ​។ ប៉ុន្តែ​រយៈពេល ១៥​ឆ្នាំ មកហើយ​ដែល​វីរុស Zika បាន​កើតមានឡើង​និង គម្រាមកំហែង​មនុស្ស​កាន់តែ​សាហាវ​»​។​
​ជាក់ស្តែង​ពេលនេះ វីរុស​ខាងលើ បាន​រីក​សាយភាយ​ពី​តំបន់​អាមេរិក​កណ្តាល ទៅកាន់​អាមេរិក ឡាទីន ដែលមាន​បណ្តា​ប្រទេស​មួយចំនួន​កំពុង​ប្រឈមមុខ​ដូចជា ភាគ​ខាងជើង​អា​ហ្ស​ង់​ទីន និង បណ្តា​ប្រទេស​នៃ​សមុទ្រ​ការី​បៀ​ន​ផងដែរ​។ វា​ជា​ដែនដី​ដ៏​ធំ​ខ្លាំងណាស់ សម្រាប់​ការរីក​រាលដាល ហើយ​សរុប​នៅ​ទ្វីបអាមេរិក​ទាំងមូល គឺ​ប្រទេស​និង​តំបន់ ៣៧​ហើយ​ដែល​បាន​ឆ្លង​វីរុស Zika នេះ​៕

Zika-virus3