ក្រុម​ឧទ្ទាម​អ៊ីស្លាម​នៅ​​ហ្វីលីពីន​គំរាម​សម្លាប់​ចំណាប់ខ្មាំង​៣​នាក់​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​ហ្វីលីពីន​៖​យោងតាម​សារព័ត៌មាន Bangkok Post បាន​ផ្សាយ​ថា ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅក្នុង​ប្រទេស​ហ្វីលីពីន​បាន​បញ្ចេញ​សារ​ព្រមាន​សម្លាប់​ចំណាប់ខ្មាំង​៣​នាក់​ទៀត​កាលពី​ម្សិលមិញ បន្ទាប់ពី​ពួកគេ​បាន​កាត់​ក្បាល​ចំណាប់ខ្មាំង​មួយរូប​កាលពី​ជាង​១​សប្ដាហ៍​មុន​។​
​ប្រភព​ដដែល​បន្តថា មនុស្ស​៣​នាក់​ក្នុងនោះ​មាន​ជនជាតិ​កាណាដា ជនជាតិ​ន័​រវេ និង​ហ្វីលីពីន​បាន​អំពាវនាវ​រក​ការជួយ​សង្គ្រោះ​ពី​ប្រទេស​ហ្វីលីពីន និង​រដ្ឋាភិបាល​កា​ដា​ណា តាមរយៈ​វីដេអូ​មួយ​ដែល​ត្រូវបាន​គេ​បង្ហោះ​ចូល​ប្រព័ន្ធ YouTube កាលពី​ម្សិលមិញ​។​
​គួរ​បញ្ជាក់ថា ក្រុម​អា​ប៊ូ​សាយ​យ៉ា​ស់​ដែលមាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ហ្វីលីពីន​បានប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ពួកគេ​បានសម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ John Ridsdel នៅពេល​ឱសានវាទ​បាន​កន្លងផុត​ទៅ​កាលពី​ថ្ងៃទី​២៥​ខែមេសា​កន្លងមកនេះ​៕

1718597