តំណាងរាស្ត្រ CNRP ប្រកាសមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ
រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិបានចេញនូវសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា តំណាងរាស្ត្រ CNRP នឹងមិនចូលខ្លួនតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនោះទេ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់មូលហេតុពិតប្រាកដនោះដែរ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានចេញដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រ២រូប រួមមាន លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ឱ្យចូលឆ្លើយបំភ្លឺនៅតុលាការ នៅក្នុងខែនេះ ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលករណីនេះមានមន្ត្រីសង្គមស៊ីវិល៤នាក់ មេឃុំម្នាក់និងអគ្គលេខាធិការរង គជប ម្នាក់កំពុងជាប់ពន្ធនាគារ៕