រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង៨លើក, យប់ ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ ( ប្រុស ) រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរបួសស្រាល ៣នាក់ (ស្រី២នាក់) ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ១គ្រេឿង រថយន្តធុនធំ ចំនួន ៤គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់) ,បត់គ្រោះថ្នាក់ ៣លើក និងប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៤នាក់) ។
ជាមួយគ្នានោះម្សិលមិញនេះចំពោះលទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំង ប្រទេសមាន ចំនួន ៤.៣៤០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ២.០០៩គ្រឿង និងពិន័យសរុប ២.៣៣១គ្រឿង៕
មនុស្ស៤នាក់ស្លាប់ របួស៧នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៤ឧសភាម្សិលមិញ