រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាលបានបង្ក្រាបបទល្មើសជួញដូររក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់ មនុស្ស ១៥នាក់ (ប្រុស) រួមនឹងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice)៨,៦២ក្រាម, ២កញ្ចប់ធំ និង ៥កញ្ចប់តូច មេតំហ្វេតាមីន (wy) ១កញ្ចប់តូច។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង២កញ្ចប់តូច មេតំហ្វេតាមីន(wy) ១កញ្ចប់តូច, ទី២.តាកែវ បង្រា្កប ៣ករណី (១ដីការ) ឃាត់ខ្លួន ១១នាក់ (ប្រុស), ទី៣. ព្រៃវែង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង៣កញ្ចប់តូច, ទី៤. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៨,៦២ក្រាម៕
បង្ក្រាបករណីគ្រឿងញៀនថ្ងៃទី៤ឧសភាម្សិលមិញឃាត់ខ្លួនមនុស្ស១៥នាក់