ឃាត់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កំលាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កំលាំង​ក​រិ​យា​ល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ កំលាំង​ប៉ុស្តិ៍​ទួល​សង្កែ និង​កំលាំង​ជំនាញ​ខណ្ឌឫស្សីកែវ​បាន​ត្រួតពិនិត្យ​ទីតាំង​អង្គការ​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ ដោយ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀត​ណា​ម្នាក់​ពីបទ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ដោយ​សុខ​ច្បាប់​។ ការត្រួតពិនិត្យ​ធ្វើឡើង​នា​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃទី​០៤ ខែឧសភា នៅ​ទីតាំង​ផ្ទះ​លេខ​A៤៨ ផ្លូវ​១៦​ក្រុមទី​២ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​រស្សី​កែវ​។​
​ប្រតិបត្តិការ​ធ្វើឡើង​ដោយមាន​ការសម្របសំរួល​ពី​លោក ព្រះរាជអាជ្ញារង មាស ចាន់​ពិ​សិ​ទ្ឋ ដឹកនាំ​ចុះ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​. អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​នីតិវិធី​អន្តោប្រវេសន៍ នៃ​អគ្គ​អន្តោប្រវេសន៍ ។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងការ​ត្រួតពិនិត្យ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ព្រះរាជាណាចក្រ​កម្ពុជា​លេខ​1373739 អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឈ្មោះ ចាន់ ធី ភេទ​ស្រី ថ្ងៃខែ​ឆ្នាំ​កំណើត​០២_១១_១៩៨២​។ បន្ទាប់ពី​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ខាងលើ​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​ដោយ​គ្រោង​ធ្វើការ​បណ្តេញចេញ​អោយ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​៕

IMG-20160504-WA0230-1-1IMG-20160504-WA0234IMG-20160504-WA0233