សពកុមារីម្នាក់ត្រូវគេប្រទះឃើញនៅព្រៃក្នុងអូរនៅស្រុកមុខកំពូល
ខេត្តកណ្តាល៖សពកុមារីម្នាក់ដែលសល់តែស្បែកឆ្អឹង និងលលាដ៏ក្បាលត្រូវបានគេប្រទះឃើញ ក្នុងព្រៃមួយកន្លែងបង្កការភ្ញាក់ផ្អើល។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅព្រែក្នុងអូរ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពុល ខេត្តកណ្តាល។
តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញបានអោយដឹងថា សពខាងលើត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឈ្មោះ ម៉ី ស្រីម៉ៅ ភេទស្រីអាយុ៩ឆ្នាំ បាត់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បច្ចុប្បន្នសពកំពុងត្រូវបានធ្វើការត្រួតពិនិត្យ ពុំទាន់អាចបញ្ជាក់ជាករណីអ្វីមួយនៅឡើយទេ៕