ខេត្តមណ្ឌលគិរី៖នៅរសៀលថ្ងែទី៤ ខែឧសភាឆ្នាំ២០១៦នេះ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងលោក ចឹង សុចន្ថា អភិបាល រងខេត្ត នាយករដ្ឋបាលខេត្ត ព្រមទាំងនាយក នាយករងទីចាត់ការ របស់សាលាខេត្ត មណ្ឌលគិរី បាននាំយកថវិការបស់គណៈកម្មការមួលដ្ឋានសមាគមន៍មន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន៤លាន៥សែនរៀល ប្រគល់ ជូនដល់លោក កេត ចាន់ដេត ត្រូវជាស្វាមី របស់សព លោកស្រី ទិត សុធារី ។
សូមបញ្ជាក់ថា លោកស្រី ទិត សុធារី ជាមន្ត្រីរាជការនៅក្នុងសាលាខេត្តមណ្ឌលគិរី មានតួនាទី អនុប្រធានការិយាល័យវិនិយោគខេត្ត ដោយលោកស្រីបានទទួលមរណៈភាព កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦ ដោយរោគគាពាទ្យ ។
នៅក្នុងពិធីប្រគល់ថវិកាដល់គ្រួសារសព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគីរី បានមានប្រសាសន៍ ចូលរួមរំលែកនូវមរណទុក្ខ យ៉ាងក្រៀមក្រំជាមួយ គ្រួសារសពដែលបានបាត់បង់នូវភរិយាដ៏ល្អ និងជាម្តាយដ៏ល្អ ព្រមទាំងជាមន្ត្រីរាជការដ៏សកម្ម បម្រើការងារ នៅក្នុងសាលាខេត្តមណ្ឌលគិរីនាពេលកន្លងមក ហើយថវិកាដែលយកមកប្រ គល់ ជូននាពេលនេះ សម្រាប់អោយគ្រួសារសពចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។
បន្ទាប់មកលោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងលោកអភិ បាលរងខេត្ត បានប្រគល់ថវិកា របស់គណៈកម្មការមួលដ្ឋានសមាគមន៍មន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន៤លាន៥សែនរៀល ដល់គ្រួសារសព៕