ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័កច្របាច់ក​សម្លាប់ចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2016 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់ខ្លួន​ប្តី​ចិត្តឃោរឃៅ​ម្នាក់ ភ្លាមៗ​តែម្តង បន្ទាប់ពី​បានសម្លាប់​ប្រពន្ធ​ខ្លួនឯង ដោយសារតែ​ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមភេទ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ើ​ក សាវឿន អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ បាន​ប្រើ​ដៃ​ទះកំផ្លៀង និង​ច្របាច់ក​ជនរងគ្រោះ ឈ្មោះ ណាំ ស្រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ដែលជា​ប្រពន្ធ​បណ្តាល​អោយស្លាប់​ភ្លាមៗ​។ ប្រភព​ដដែល​បញ្ជាក់ថា ដើមហេតុ​កើតឡើង​ដោយសារ​បុរស​ជា​ប្តី​ស្រវឹងស្រា ហើយ​ខឹង​ប្រពន្ធ​មិន​ចូលដេក​ក្នុង​បន្ទប់​ជាមួយ ខឹង​ក៏​សម្លាប់ចោល​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​៕

fn-2016-05-05-09-31-29-2fn-2016-05-05-09-31-29-1fn-2016-05-05-09-31-29-4