ក្រុមភេរវករគ្រោងវាយប្រហារទ្រង់ទ្រាយ ធំក្នុងទីក្រុងមូស្គូ
រុស្ស៊ី៖សារព័ត៌មាន RT ចេញផ្សាយនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះដោយដកស្រុងសម្តីមន្ត្រីជាន់ខ្ពស់សន្តិសុខជាតិរុស្ស៊ីថា ក្រុមភេរវករបានរៀបចំផែនការវាយប្រហារដ៏ធំនៅក្នុងទីក្រុងម៉ូស្គូ ចំថ្ងៃ Victory Day ដែលព្រឹត្តិការណ៍ប្រព្រឹត្តឡើងនៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះ។
មន្ត្រី FSB បានអះអាងថា យើងបានរកឃើញនូវឧបករណ៍គ្រឿងផ្ទុះ និងអាវុធជាច្រើននៅក្នុងទីតាំងមួយ ជាមួយនឹងមនុស្សមួយក្រុម ដែលមកពីអាស៊ីកណ្ដាល។
គួរបញ្ជាក់ ថា Victory Day ជាទិវាជ័យជំនះ ដែលសហភាពសូវៀត បានយកឈ្នះលើកពួកណាស៊ី អាល្លឺម៉ង់ (Nazi Germany) ក្នុងអំឡុងពេលបញ្ចប់សង្គ្រាមលោកលើកទី២៕