ប្រទេស​៣​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គ្រោង​ល្បាត​ដែនសមុទ្រ​រួមគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-


​បរទេស​៖​យោងតាម​សារព័ត៌មាន Bangkok Post បាន​ផ្សាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​គ្រោង​នឹងធ្វើ​ការ​ល្បាត​រួមគ្នា​នៅលើ​ដែនទឹក​របស់​ពួកគេ បន្ទាប់ពី​សកម្មភាព​ចាប់ជំរិត​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បាន​កើនឡើង​នាពេល​ថ្មីៗ​នេះ​។​
​ថ្លែង​ក្រោយ​ជំនួប​ផ្ដួចផ្ដើម​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស និង​មេបញ្ជាការ​យោធា​លោក Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​បាន​និយាយថា ប្រទេស​ទាំងបី​នឹងធ្វើ​ការ​ល្បាត​នៅ​តំបន់​ដែនទឹក​រួម​។ ទន្ទឹម​នោះ​ប្រទេស​ទាំងបី​ក៏បាន​ឯកភាពគ្នា​ផងដែរ​ទៅលើ​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​មួយ​សម្រាប់​ទាក់ទង​គ្នា​នៅក្នុង​ស្ថានការណ៍​អាសន្ន ការកែលម្អ​ការសម្របសម្រួល​នៅពេល​ផ្ដល់ជំនួយ​ដល់​មនុស្ស និង​នាវា​រងគ្រោះ និង​ពង្រឹង​ការចែករំលែក​ព័ត៌មាន​ចារកម្ម​។​
​គួរ​បញ្ជាក់ថា កាលពី​ខែមីនា​កន្លងមកនេះ ពួក​ឧទ្ទាម Abu Sayyaf បាន​ចាប់ជំរិត​នាវិក​ឥណ្ឌូណេស៊ី​១០​នាក់​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ហើយ​ទើបតែ​ដោះលែង​ពួកគេ​វិញ​កាលពី​សប្ដាហ៍​កន្លងមក​នេះ​៕

1722361