រាជធានីភ្នំពេញ៖ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខាលើខិលិតមួយដោយ ស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ក្នុងពេលដ៏ខ្លីខាងមុខនេះ ជុំវិញបញ្ហាមួយចំនួនក្នុងការអនុវត្តការងារ។
យោងតាមលិខិតរបស់តំណាងរាស្ត្រ CNRP បញ្ជាក់ថា បញ្ហាដែលក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិចង់ឱ្យ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បំភ្លឺនោះ រួមមាន ទី១. គោលការណ៍ច្បាប់ និងគោលនយបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន។ គោលការណ៍និងការអនុវត្តជាក់ស្តែង អធិការកិច្ចការឃុំខ្លួន។ ទី២ ការប្តឹងបរិហារ និងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ទី៣.សំណួរផ្សេងៗមួយចំនួនទៀត៕