រាជធានីភ្នំពេញ៖លោក គីម ហ៊ាង ប្រធានសហគម វាយតំម្លៃអចលនវត្ថុកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន ថា វិស័យដីធ្លីកម្ពុជា ពីឥឡូវដល់១០ឆ្នាំទៅមុខទៀត គឺមិនថយចុះនោះទេ លោកបញ្ជាក់ថា វិស័យដីធ្លីកម្ពុជាពីឥឡូវដល់១០ឆ្នាំ ទៅមុខទៀតគឺមិនថយចុះនោះទេ។ ជាការពិតតំលៃដីធ្លីអាចមិនស្ថិតស្ថេរ នៅក្នុងកំឡុងពេល១០ឆ្នាំ អាចនឹងមាន២ឆ្នាំជួបនឹងបញ្ហា តែមិនមានន័យថា ជាប់គាំងនោះទេ»។
លោក គីម ហ៊ាង បានលើកឡើងថា មានចម្ងល់ និងការព្រួយបារម្ភជាច្រើនចោទសួរថា ក្នុងឆ្នាំ២០១៦ ដីធ្លីអាចជាប់គាំងលក់មិនបាន ឬក៏យ៉ាងណា? ពាក់ព័ន្ធបញ្ហានេះលោកបានឆ្លើយតប និងការព្រួយបារម្ភនេះថា ជាការពិតវាអាចពិបាកក្នុងការលក់ចេញ ប៉ុន្ដែវាមិនមានន័យថា ជាប់គាំងលក់មិនចេញរហូតនោះទេ។ លោកបានលើក ឧទាហរណ៍ថា ប្រសិនបើប្រជាពលរដ្ឋមានដីមួយកន្លែង គាត់ចង់លក់តែក្នុងឆ្នាំ២០១៦ លក់មិនចេញ នេះវាមិនមែនជាបញ្ហាចោទនោះទេ ព្រោះឆ្នាំនេះលក់មិនចេញ អាចបន្ដលក់នៅឆ្នាំ២០១៨ ឬ២០១៩ទៀតបាន ចណែកឯតម្លៃវិញអាចនឹងថ្លៃលើសដើមក៏ថាបាន។
លោក គឹម ហ៊ាង បន្តថា ជារៀងរាល់ឆ្នាំកំណើនប្រជាជន នៅតែងកើតមាតម្រូវការនៃជម្រក ក៏ត្រូវតែកើនឡើងដូចគ្នា មិនមានប្រជាជនណា ដែលមិនត្រូវការជម្រកនោះទេ ដូចច្នេះដីធ្លីនៅតែមានសន្ទុះ។ ជាមួយគ្នានេះ ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះមានបរទេសជាច្រើន បានមករកស៊ី និងធ្វើជំនួញនៅកម្ពុជា ពួកគេត្រូវការជម្រក ត្រូវការដីសម្រាប់រស់នៅ សម្រាប់សាងសង ដើម្បីវិនិយោគលើផ្នែកអ្វីមួយ ដូច្នេះដីធ្លីនៅតែដើតួននាទីយ៉ាសំខាន់៕