រាជធានីភ្នំពេញ៖លោក ប៉ាន់ ខែមប៊ុនថន នាយកប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានប្រកាសត្រៀមដឹកនាំប្រជាពលរដ្ឋ យុវជន និស្សិតចំនួន៥០០០នាក់ ហែញត្តិគាំទ្រ សកម្មភាពនិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើមន្ត្រីសង្គមស៊ីវិល និងមន្ត្រី គជប។
លោក ប៉ាន់ ខែមប៊ុនថន បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងដាក់ពាក្យស្នើសុំទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីបានសិទ្ធិការហែញតិ្តគាំទ្រ សកម្មភាពរបស់ ACU។
ការត្រៀមកម្លាំងហែញ្ញាត្តិគាំទ្រ ACU នេះធ្វើឡើងបន្ទាប់ពីមានតំណាងប្រជាពលរដ្ឋ យុវជន និងស្ត្រីមួយចំនួន បានប្រកាសថា ពួកគេមានគ្នាប្រមាណ២ពាន់នាក់ នឹងដង្ហែញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅវេលាម៉ោង៩៖០០ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដើម្បីទាមទារឱ្យអង្គភាពនេះ បញ្ឈប់ការចោទប្រកាន់លើមន្ត្រី សង្គមស៊ីវិល៕