ស្ត្រី​ម្នាក់​ចងក​សម្លាប់ខ្លួន​ដោយសារខឹងម្តាយស្តីបន្ទោសតិចតួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​ស្ត្រី​ម្នាក់​ដាច់​ចឹ​ត្ត​គិ​ត​ខ្លី​ចងក​សម្លាប់ខ្លួនដោយសារខឹងម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួច​ កាលពី​វេលា​ម៉ោង​៥ និង​៣៧​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្រុមទី​១២​ភូមិ​អណ្តូង​ចេញ​សង្កាត់​អូរ​ចា ក្រុង​/​ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ សុ ជាតិ​តា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​ឃើញថា​សាកសព​ស្ត្រីជន​រងគ្រោះ​ខាងលើ​សមត្ថកិច្ច​បានដាក់​ការ​សន្តិ​ដ្ឋា​ន​លើ​ហេតុ​ការ​ថា​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​។​
​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ត្រួតពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​រួចមក សាកសព​ត្រូវបាន​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ប៉ែន សុផល

IMG-20160506-WA0001IMG-20160506-WA0000