ខ្យល់កន្ក្រាក់បោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋ២០ខ្នងនៅមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ខ្យល់កន្ត្រាក់នៅតែបន្តបោកបក់ផ្ទះប្រជាពលរដ្ឋ ទោះជាមានភ្លៀងកក់ខែបួនទៅប្រាំមេក៍ដោយ។ ជាក់ស្តែងនៅរសៀលម៉ោងប្រមាណ៥ និង០០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦មានករណីខ្យល់កន្ត្រាក់បោកបក់ផ្ទះប្រជាពលចំនួន៥ខ្នង ក្នុងភូមិថ្មី ឃុំពូជ្រៃ ស្រុកពេជ្រាដា និង១៥ខ្នងទៀតនៅក្នុងភូមិអូរ អាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអភូតហេតុខ្យល់កន្ត្រាក់ដែលនៅតែបន្តកើតឡើង ខណដែលអាជ្ញាធរមូលដ្ឋានក៏កំពុងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋផងដែរ ៕