ប្លន់ម៉ូតូបានសម្រេចទាំងកណ្តាលថ្ងៃនៅទឹកដីខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ៖យុវជនម្នាក់ត្រូវជនសង្ស័យប្រដាប់អាវុធ២នាក់ជិះម៉ូតូ SL មួយគ្រឿងធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូឌ្រីម សេ១២៥ មួយគ្រឿងទៅបាត់ទាំងកណ្តាលថ្ងៃចែស។ ករណីនេះកើតឡើងនាវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួប សារ៉ាត់ អាយុ២៥ឆ្នាំ ធ្វើការនៅសហគ្រិនឥណទានគ្រួសារ។ ដោយឡែកជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ SL កាំភ្លើងខ្លី២ដើមបានធ្វើសកម្មភាពភ្ជង់ប្លន់បានសម្រេចជិះគេចខ្លួនបាត់ ខណៈដែលជនរងគ្រោះកំពុងម៉ូតូទៅធ្វើការ។ ប្រភពបញ្ជាក់ថា ម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកឌ្រីមសេ១២៥ស៊េរី ២០១៦ ពណ៌ខ្មៅពាក្យស្លាកលេខភ្នំពេញ 1DB-0551៕