ស្ត្រីឆ្លងទន្លេ២នាក់ និងឈឺធ្ងន់ម្នាក់ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ៖លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនស្ត្រីឆ្លងទន្លេចំនួន ០២នាក់ និងស្ត្រីមានជំងឺឈឺធ្ងន់ ០១នាក់ សរុបចំនួន ០៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ ។
អំណោយរួមមានដែលចែកជូននាពេលនោះរួមមាន ក្នុងម្នាក់ទទួលបានអង្ករ១បាវ ស្មើ៣០គីឡូក្រាម ត្រីខរកំប៉ុង១យួរ មី១កេស ឃីដ១កញ្ចប់ (មុង១,ភួយ១,ក្រមា១,សារុង១) និងថវិកា១០០.០០០រៀល៕