ឃាត់ខ្លួន​ជនរ​បទេស​៣​នាក់​លួច​ឆ្លងដែន​មក​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2016 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនបរទេស​៣​នាក់​ដែល​លួច​ឆ្លង​ចូល​ប្រទេស​កម្ពុជា​តាមផ្លូវ​ទឹក​ដោយ​ចេញពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​។
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​ប្រាប់ថា រួមមាន ក្រោយពី​ពួកគេ ។ នៅ បាន​បញ្ជាក់ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នូវ​ជនបរទេស ចំនួន​៣​នាក់ ពីបទ​ចូលមក​ខេត្ត​ព្រះសីហនុ តាមផ្លូវ​ទឹក (​ប្រើ​ទូកក្តោង​មក​តាម​សមុទ្រ​ពី​ប្រទេស​វៀតណាម ខេត្ត​ញ៉ា​ចាង​) ដោយ​គ្មាន​ទិដ្ឋាការ​។ លោកស្នងការ​បន្តថា ជនបរទេស​ដែល​ឃាត់ខ្លួន​រួមមាន​៖​ជនជាតិ​រុស្ស៊ី​២​នាក់ និង​ជនជាតិ​កា​ហ្សា​ក​ស្ថាន​ម្នាក់​ដោយ​ក្នុងនោះ​ប្រុស​២ និង​ស្រី​ម្នាក់​។ ១- ឈ្មោះ Smolin Mikhail ភេទ​ប្រុស កើត​ថ្ងៃទី ២១ មិថុនា ១៩៨៧ សញ្ជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​លេខ ៧២ ៦៣៣៦២៣៩ ផុត​សុពលភាព​ថ្ងៃ ៤ តុលា ២០២៣ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​២៩ កុ​ម្ភះ ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត​។ ២- ឈ្មោះ Gudimenko Anastasiia ភេទ​ស្រី កើត​ថ្ងៃទី ១ វិច្ឆិកា ១៩៩៥ សញ្ជាតិ​រុស្សី កាន់​លិខិត ឆ្លងដែន​លេខ ៧២ ៤៦២៤៥៩៥ ផុត​សុពលភាព​ថ្ងៃ​២៤ ឧសភា ២០២៣ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​២៩ កុម្ភៈ ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត​។ ៣- ឈ្មោះ Yartsev Vitaliy ភេទ​ប្រុស កើត​ថ្ងៃទី ៣០ តុលា ១៩៦២ សញ្ជាតិ​កា​ហ្សា​ក​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ N5571971 ផុត​សុពលភាព​ថ្ងៃ​១១ ធ្នូ ២០១៧ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​៧ កុ​ម្ភះ ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត​។​
​លោក​បញ្ជាក់ថា តាម​ការសាកសួរ​ជន​ទាំង​៣​នាក់ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​អន្តោ​ប្រវេ​ស​ន៏​ថា ពិតជា​បាន​ចូលមក​ខេត្ត​ព្រះសីហនុ តាំងពី​ថ្ងៃ​៥ ខែឧសភា ឆ្នាំ​២០១៦ និង​បាន​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ទិដ្ឋាការ​ពិតប្រាកដ​មែន​។ ជនបរទេស​ទាំង​៣​នាក់​នោះ​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្តទៀត​នៅថ្ងៃនេះ​៕

fn-2016-05-09-08-10-19-1