កូរ៉េកូខាងជើងប្រកាសពង្រឹង និងពង្រីកការផលិតអាវុធនុយក្លេអ៊ែរ
ព្យុងយ៉ាង៖សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃនេះថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ខ្លួននឹងធ្វើការពង្រឹង និងពង្រីកការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន ឲ្យបានទាំងគុណភាព និងបរិមាណ។
លោក គីម ជុងអ៊ុន បានប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីការពិនិត្យរបាយការណ៍ការងារ នៅក្នុងសមាជ កំពូលរបស់គណបក្សពលករកូរ៉េ ដែលមិនធ្លាប់កើតមានរយៈពេល ៣៦ឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាមេដឹកនាំវ័យ៣៣ឆ្នាំរូបនេះបានបញ្ជាក់ថា កូរ៉េខាងជើងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារប្រទេសណាមួយឡើយ ប៉ុន្តែខ្លួននឹងប្រើប្រាស់វាក្នុងការទប់ទល់នឹងពួកឈ្លានពាន ឬមានចេតនាអាក្រក់មកលើ កូរ៉េខាងជើង៕